![]() |
នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានគាំទ្រនូវ លទ្ធផល ជួបចចារនិងរាល់កិច្ចព្រមព្រៀងដែលទទួលបានក្នុងដំណើរទស្សនកិច្ចនេះ ព្រមទាំងឯកភាពបង្កើនថែមទៀតទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរ បក្សទាំងពីរ ជា ពិសេសជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហុងគ្រីបានអះអាងថា ហុងគ្រីគោរពនូវទំនាក់ទំនង ប្រពៃណីជាមួយវៀតណាម និងចាត់ទុកវៀតណាមជាដៃគូសំខាន់និងមានសក្កានុភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
![]() |
ក្នុងថ្ងៃដដែល នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជាមួយនាយករដ្ឋមន្ត្រីហុងគ្រីលោក Orbán Viktor ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៦កញ្ញានោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជាការគូសសញ្ញាសំខាន់បើកចេញយថាទស្សន៍សម្រាប់ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយហុងគ្រី។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរ សកម្មផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិ ការរវាងក្រសួងស្ថាប័ននានានិងសហគ្រាស សំដោអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិ ការដែលទទួលបាន។
រីឯខ្លួនវិញ លោក Orbán Viktor មានបំណងថា ប្រធានរដ្ឋ លោក Tran Dai Quang នឹងគាំទ្រការបង្កើតមជ្ឈមណ្ឌលវប្បធម៌ហុងគ្រីនៅទីក្រុងហាណូយ។ ហុងគ្រីសន្យាថា នឹងជាប្រទេសដំបូងរបស់ EU អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ផងដែរ៕


