អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

នៅក្នុងជំនួប នេះ លោក Nguyen Phu Trong បានអះអាងថា វៀត ណាមជានិច្ចកាលគាំទ្រកិច្ច ការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេស ឡាវ ព្រមទាំងជឿជាក់ថា ប្រជាជនឡាវនឹង បន្តទទួលបានសមិទ្ធិថ្មីនិងធំធេងថែមទៀត។ លោកអគ្គលេខាបក្សបានស្នើរឲ្យរដ្ឋា ភិបាលនៃប្រទេសទាំងពីរ រួមសហការជាមួយក្រសួង ស្ថាប័ននិងតំបន់ រួមទាំង សហ គ្រាស សហការគ្នាអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីថ្លែងការណ៍រួម វៀតណាម - ឡាវ។ ទន្ទឹមនឹងនោះ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី បង្កើតជំហាន លោតផ្លោះនិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បាន ជូនដំណឹង ជាមួយលោកអគ្គលេខាបក្សអំពីស្ថានភាពនៅសេដ្ឋកិច្ចសង្គមនៅឡាវនាពេលថ្មីៗ នេះ ជាពិសេសគឺលទ្ធផលនៃជំនួបចរចាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មុននេះ។ លោករូបនេះបានអះអាងថា រដ្ឋាភិបាលឡាវនឹងរឹតបន្តឹងកិច្ចសហប្រតិ បត្តិការជាមួយរដ្ឋាភិបាលវៀតណាម ដោយបញ្ជាណែនាំឲ្យក្រសួងស្ថាប័ន តំបន់នានា អនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងត្រៀមល្អនូវខ្លឹមសារសម្រាប់កិច្ចប្រជុំលើកទី៤០ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ៕