អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានសមាគម មិត្តភាពមីយ៉ាន់ម៉ា-វៀតណាម

នៅទីនេះលោក Nguyen Phu Trong បានគាំទ្រការបង្កើត សមាគមមិត្តភាពមីយ៉ាន់ម៉ា វៀតណាម រួមចំណែកអនុវត្តបន្ទាន់ រាល់កិច្ចព្រមព្រៀង ដែលទទួលបានរវាងភាគីទាំងពីរ។ លោកមានបំណងថា សមាគមមិត្តភាពនៃប្រ ទេសទាំងពីរ នឹងរួមសហការគ្នា អនុវត្តរាល់សកម្មភាពជាក់ស្តែង រៀបចំរាល់សកម្ម ភាពជួបប្រាស្រ័យប្រជាជន និងផ្លាស់ប្តូរគណៈ ប្រតិភូទៅវិញទៅមកជាដើម។

រីឯលោក U Tint Swai វិញ បានសម្តែងក្តីសោមនស្សរីករាយ ដោយឃើញថា ទំនាក់ទំនងមីយ៉ាន់ម៉ា វៀតណាមមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ លោករូបនេះបាន សន្យាថា នឹងរួមចំណែកសកម្មក្នុងការបង្កើនទំនាក់ទំនងរវាងរដ្ឋទាំងពីរ ក៏ដូចជា បង្កើនការជួបប្រាស្រ័យប្រ ជាជនផងដែរ៕