គ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
“ពង្រឹងសាមគ្គីភាព ឯកភាព កិច្ចខិតខំប្រឹងប្រែងនិងការស្រុះចិត្តគំនិតរបស់បក្ស ទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ប្រព័ន្ធនយោបាយទាំងមូល រួមទាំង ស្ថាប័នដឹកនាំរបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិ និងអង្គការមហាជននានា ប្ដេជ្ញាចិត្ត ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត សម្របសម្រួល សហការឲ្យកាន់តែស៊ីសង្វាក់គ្នានិងមានរបៀប រៀបរយថែមទៀតក្នុងការដឹកនាំលើការជ្រួតជ្រាប រៀបចំអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃ មហាសន្និបាតបក្សលើកទី១៣ បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការពង្រីកយ៉ាងពេញ លេញនូវតួនាទីដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ សិទ្ធិធ្វើជាម្ចាស់របស់ ប្រជាជន; ដោះស្រាយឲ្យទាន់ពេលវេលា ត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាពនូវ បញ្ហាជាក់ស្តែងនានា ជាពិសេសបញ្ហាសំខាន់ រសើប និងបញ្ហាសង្គមក្ដៅគគុក។ ឆ្លៀត យកបាននូវភាពឯកឆន្ទ ការគាំទ្រ លើកទឹកចិត្ត និងការផ្ដល់មតិយោបល់ទាន់ពេល វេលារបស់កម្មាភិបាល បក្ខជន សមមិត្តជើងចាស់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ទីភ្នាក់ងារសារព័ត៌មាន ដើម្បីបង្កើតឡើងកម្លាំងចម្រុះ ការស្រុះចិត្តគំនិតនៃប្រព័ន្ធនយោបាយនិងសង្គមទាំងមូលផងដែរ៕

