![]() |
លោក Nguyen Phu Trong បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លានិង លើគ្រប់វិស័យចំពោះ កិច្ចការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសឡាវ។ លោកអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមបានស្នើថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរ បន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតាក់តែងច្បាប់។ លោកក៏ស្នើឲ្យភាគីទាំងពីរ រឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បីរៀបចំឲ្យបានល្អ រាល់ សកម្មភាពរំលឹកឆ្នាំសាមគ្គីភាព មិត្តភាព២០១៧ ជាពិសេសផ្សព្វផ្សាយយ៉ាងជ្រាល ជ្រៅក្នុងប្រជាជនគ្រប់ស្រទាប់ឲ្យយល់ដឹងច្បាស់អំពីទំនាក់ទំនងសាមគ្គីពិសេសវៀត ណាម-ឡាវផងដែរ៕

