អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergey Shoygu ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈTrí Dũng – TTXVN )

លោកអគ្គលេខាបក្សជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់រដ្ឋមន្ត្រី លោក Sergey Shoygu នឹងរួមចំណែកពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ជាពិសេស លើវិស័យសហប្រតិបត្តិការការពារជាតិនិងបច្ចេកទេសយោធា។

អញ្ជើញឆ្លើយតបវិញ លោក Sergey Shoygu បានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិរុស្ស៊ីនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ការពារប្រទេសវៀតណាម សំដៅនាំទំនាក់ទំនង កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍តាមទិសយូរអង្វែង ជាក់ស្តែង ប្រសិទ្ធភាពនិងជឿជាក់គ្នាទៅវិញទៅមក៕