អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VNA)
នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ ធ្ងន់ថា ការងារតស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវតែបន្តអនុវត្តន៍ ក្នុងរយៈពេលយូរអង្វែង ដោយសិក្សាអំពីច្បាប់ និងយន្តការគោលនយោបាយ ដើម្បី ចាត់វិធានការឲ្យបានត្រឹមត្រូវ ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។
អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា ការងារតស៊ូប្រយុទ្ធ ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវបានអនុវត្តន៍កាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលបានបទពិសោធន៍ និងមេរៀនជាច្រើន; ចាំបាច់ត្រូវកសាងទ្រឹស្តីអំពីការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមានរបស់វៀតណាម។ នាពេលខាងមុខនេះ ស្ថាប័នមានសមត្ថកិច្ចត្រូវស្រាវជ្រាវ ស្នើ បំពេញបន្ថែម កែសម្រួល និងធ្វើវិសោធនកម្មច្បាប់ឲ្យស្របតាមស្ថានភាពជាក់ស្ដែង។ គណៈកម្មាធិការដឹកនាំថ្នាក់មជ្ឈិម ត្រូវបន្ត ផ្តល់ការណែនាំជាក់លាក់ និងលម្អិតអំពីមុខងារ និងភារកិច្ចរបស់គណៈកម្មាធិការ ដឹកនាំការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅតាមមូលដ្ឋាន៕