លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយម្ចាស់ឆ្នោតទីក្រុងហាណូយ។(រូបថត៖ nhandan.vn) |
ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា ក្រុមសមាជិករដ្ឋសភានឹងទទួលយកមតិយោបល់របស់ម្ចាស់ឆ្នោតយ៉ាងពេញលេញ ហើយសំយោគនិងរាយការណ៍ជូនរដ្ឋសភា។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម នៅតែបន្ត ហើយសំណុំរឿង សំខាន់ៗមួយចំនួន កំពុងត្រូវបានដោះស្រាយ ហើយនឹងត្រូវបានដោះស្រាយ។ ក្នុង ឱកាសនេះ លោកអគ្គលេខាបក្ស ក៏បានសម្តែងនូវគោលបំណងថា អាជ្ញាធរ និង ប្រជាជនរដ្ឋធានីហាណូយបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា លើកកំពស់ឋានៈ រដ្ឋធានីរបស់វៀតណាមឲ្យមិនចាញ់ពីបណ្តារដ្ឋធានីនានាលើពិភពលោក៕

