នេះជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល នៅក្នុងកិច្ចប្រជុំតាមប្រធានបទ ស្តីពីការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រព័ន្ធនយោបាយដែលបានធ្វើឡើងនារសៀលថ្ងៃទី ២៥ ខែមិថុនា នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ)។ អញ្ជើញចូលរួមមានវត្តមានប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស លោកត្រឹន កឹម ទូ។

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវផ្តោតលើនារយៈពេលខាងមុខ។ “យើងត្រូវតែបង្កើតវិន័យប្រើប្រាស់រួមអំពីទិន្នន័យ និងប្រព័ន្ធព័ត៌មាន ក្នុងប្រព័ន្ធនយោបាយ ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រើប្រាស់រួម និងមូលដ្ឋានប្រព័ន្ធ ឌីជីថល់ប្រើប្រាស់រួម។ ទាំងនេះមិនត្រឹមតែជាតម្រូវការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលការណ៍អភិបាលកិច្ចចាំបាច់របស់ប្រទេសឌីជីថលទៀតផង។ យើងត្រូវតែពន្លឿនភារកិច្ចផ្លាស់ប្តូរឌីជីថល ដើម្បីបម្រើប្រតិបត្តិការនៃប្រព័ន្ធនយោបាយរបស់អាជ្ញាធរបីកម្រិត ប្រកបដោយសមកាលកម្ម រលូន និងមានប្រសិទ្ធភាព។ ជាមួយគ្នានោះ ត្រូវតែពន្លឿនកំណែទម្រង់នីតិវិធីរដ្ឋបាល ដែលទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល។ ត្រូវតែផ្តោតលើការបំពេញវិបផតថលសេវាសាធារណៈជាតិ ដើម្បីដំណើរការយ៉ាងរលូន និងមានប្រសិទ្ធភាព”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិតត្រូវតែចាត់ទុកថាជាវិធីសាស្ត្រឧបត្ថម្ភដ៏សំខាន់មួយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ កំណត់បញ្ញាសិប្បនិម្មិតជាឧបករណ៍ជួយឧបត្ថម្ភដ៏មានឥទ្ធិពល ប៉ុន្តែមិនអាចជំនួសការទទួលខុសត្រូវ សិទ្ធិអំណាច និងការសម្រេចចិត្តរបស់មនុស្សបានទេ៕