ក្នុងបរិយាកាសកក់ក្តៅនិងស្និទ្ធស្នាល អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសម្តែងការកោតសរសើរចំពោះចំណងមិត្តភាព ការយោគយល់ និងសេចក្តីស្រឡាញ់ពិសេស របស់ឯកអគ្គរដ្ឋទូត សាអាឌី សាឡាម៉ា ចំពោះវៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ដោយចាត់ទុកនេះជាសក្ខីភាពដ៏រស់រវើកនៃចំណង់មិត្តភាពប្រពៃណីរវាងវៀតណាម និងប៉ាឡេស្ទីន។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាម តែងតែត្រៀមខ្លួនជាស្រេចដើម្បីចែករំលែក និងគាំទ្ររដ្ឋ និងប្រជាជនប៉ាឡេស្ទីន និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង និងប្រកបដោយចីរភាពចំពោះដំណើរការសន្តិភាពមជ្ឈិមបូព៌ាដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក សាអាឌី សាឡាម៉ា បានបង្ហាញនូវមោទនភាពរបស់ខ្លួន ដែលបានផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសវៀតណាមអស់រយៈពេលជាង ៤០ ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចលើកដំបូងមកសិក្សានៅវៀតណាម និងក្រោយមកបានក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំប្រទេសវៀតណាម។ លោកឯកអគ្គរដ្ឋទូត សាអាឌី សាឡាម៉ា បានបញ្ជាក់ថា លោកនឹងតែងតែយក «រឿងរ៉ាវវៀតណាម» ទៅជាមួយជានិច្ច ដែលជាប្រភពនៃការបំផុសគំនិតសម្រាប់ប្រទេស និងប្រជាជនប៉ាឡេស្ទីនក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីជាស្ថិតនៅឋានៈណាក៏ដោយ លោកនឹងបន្តតាមដាន និងរួមចំណែកដល់ការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ដទៃទៀត៕
