អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតសាលាវិទ្យាល័យ Nguyen Gia Thieu (រូបថត៖ TTXVN)

អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃ សាលាវិទ្យាល័យ Nguyen Gia Thieu អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្ដែងក្ដីសប្បាយរីយរាយដែលបានអញ្ជើញមកចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតសាលា។ លោកបានអះអាងថា៖ “សម្រាប់រូបខ្ញុំផ្ទាល់ នេះគឺជាសាលាមួយ ដែលមាន សញ្ញាសម្គាល់ និងអនុស្សាវរីយ៍ជាច្រើន ដែលមិនអាចបំភ្លេចបានឡើយចំពោះអតីតសិស្សានុសិស្ស ដូចជារូបខ្ញុំ។ ជាក់ស្ដែង ខ្ញុំបានសិក្សារៀនសូត្រនៅសាលានេះក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ពោលគឺចាប់ពីឆ្នាំសិក្សា ១៩៥៧ ដល់ឆ្នាំសិក្សា ១៩៦៣ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ លោកគ្រូ អ្នកគ្រូ ក៏ដូចជាការជួយឧបត្ថម្ភរបស់មិត្តភក្តិក្នុងជំនាន់ជាមួយខ្ញុំផងដែរ”៕