អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានវាយតម្លៃ ខម្ពស់ចំពោះការផ្ដល់មតិយ៉ាងស្មោះត្រង់និងមានការទទួលខុសត្រូវរបស់អ្នកបោះឆ្នោត។ លោកចាត់ទុកថា លទ្ធផលនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ បានបង្ហាញនូវបរិយាកាសប្រជាធិបតេយ្យនិងសាមគ្គីភាពរបស់ប្រទេសជតិ។
ចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានមានប្រសាសន៍ថា នេះជាបញ្ហាដែលអ្នកបោះឆ្នោតតែងតែយកចិត្តទុកដាក់ក្នុងជំនួបប្រាស្រ័យនាពេលថ្មីៗនេះ។ ប្រការនេះបានសរអោយឃើញថា អ្នកបោះឆ្នោតមានគោលបំណងចង់អោយការងារបង្ការប្រឆាំងអំពើពុករលួយនេះ ត្រូវបានធ្វើយ៉ាងល្អនិងម៉ឺងម៉ាត់ថែមទៀត៕