![]() |
អញ្ជើញថ្លែងនៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលប្រជាជនក្នុងការអនុវត្តភារកិច្ចធានាសន្តិសុខនយោបាយក៏ដូចជាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកឡើងយ៉ាង ច្បាស់ថា អង្គប្រជុំចាំបាច់ត្រូវអះអាងនូវសមិទ្ធផលដ៏ធំធេងនិងតួនាទីសំខាន់ៗ របស់កងកម្លាំងនគរបាល ព្រមទាំងតស៊ូប្រឆាំងនឹងសតិអារម្មណ៍ដ៏ខុសឆ្គងនិង ល្បិចកលមូលបង្កាច់ដែលចង់បង្ខូចកិត្យានុភាពរបស់កងកម្លាំងនរគបាល ផងដែរ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋមានគោលបំណងថា ក្នុងឆ្នាំ២០១៩និងឆ្នាំ ក្រោយៗទៀត កងកម្លាំងនគរបាលទាំងមូលនឹងបន្តអនុវត្តន៍យ៉ាងខ្លាំងក្លាថែម ទៀតនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនបានប្រគល់ជូន។ ទម្ទឹមនឹងនោះ បន្ត ពង្រឹងក្បាលម៉ាស៊ីនដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាពផងដែរ៕

