អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងនៅកម្មវិធី “កម្លាំងខ្លាំងមនុស្សធម៌”


កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមន៍ កាកបាទក្រហមវៀតណាមសំដៅអំពាវនាវអោយអង្គការ បុគ្គល និងអ្នកមានទឹកចិត្ត សប្បុរសធម៌នានាក្នុងទូទាំងប្រទេសរួមដៃគ្នាគាំពារជនក្រីក្រនិងជនមានស្ថាន ភាពរស់នៅលំបាកដើម្បីអោយគេបានទទួលអំណរបុណ្យតេត។ នៅកម្មវិធីនេះ គណៈចាត់តាំងបានប្រកាសអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ជាប្រធានកិត្តិយសនៃសមាគមន៍កាកបាទក្រហមវៀតណាម។ អញ្ជើញថ្លែងនៅពិធីនេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“ខ្ញុំវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់សមាគមន៍កាកបាទក្រហមវៀតណាមដែលរៀបចំព្រឹត្តិការណ៍ “កម្លាំងខ្លាំងមនុស្សធម៌” ជារៀងរាល់ឆ្នាំក្នុងគោលដៅដ៏ ល្អប្រសើរយ៉ាងដូច្នេះ។ ក្នុងឱកាសនេះដែរ ខ្ញុំស្វាគមន៍និងថ្លែងអំណរគុណចំពោះ ការរួមចំណែកដ៏សំខាន់របស់ជួរកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហម ក៏ដូចជាការរួមចំណែករបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័ន អង្គការ សហគ្រាស សប្បុរសជន និងប្រជាជនគ្រប់ស្រទាប់ចំពោះកិច្ចការមនុស្ស ធម៌និងសកម្មភាពកាកបាទក្រហមក្នុងប៉ុន្មានឆ្នាំកន្លងទៅផងដែរ។ អាស្រ័យ ដោយហេតុនោះ ជនមានស្ថានភាពរស់នៅលំបាករាប់លាននាក់ត្រូវបានចែក រំលែកការលំបាកលំបិន ឈានទៅមុខក្នុងជីវភាពរស់នៅ ហើយតម្លៃមនុស្សធម៌ ត្រូវបានរីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃអោយក្លាយទៅជាលក្ខណៈស្រស់ ស្អាតដែលមិនអាចខ្វះបានក្នុងសហគមន៍នោះឡើយ”។

កម្មវិធី “កម្លាំងខ្លាំងមនុស្សធម៌” ឆ្នាំ២០១៩ ទទួលបានការរៃអង្គាសទឹកប្រាក់ ចំនួន៥១ពាន់ លានដុង ពោលគឺស្មើនឹង២លាន៥សែនដុល្លាអាមេរិក និង អំណោយជាង២លានកញ្ចប់ ទៀតផង៕