អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅកាន់កេរ្តិដំណែលលោកប្រធានហូជីមិញនៅក្នុងវិមានប្រធានរដ្ឋ (រូបថត៖ TTXVN)

បន្ទាប់នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានជួបសំណេះ សំណាលជាមួយបណ្ដាកម្មាភិបាលនិងបុគ្គលិកនៅកេរ្តិ៍ដំណែល។ នៅទីនេះ លោកបានកោតសរសើរកម្មាភិបាលបុគ្គលិកគ្រប់រូបនៅកេរ្តិ៍ដំណែលដែលបាន ខិតខំប្រឹងប្រែងបំពេញការងារអោយបានល្អ ដោយថែរក្សារាល់ឯកសារ វត្ថុតាងដ៏ ថ្លៃថ្លាអំពីជីវីតនិងបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ សំដៅបន្តឃោស នា អប់រំ ឧទ្ទេសនាមដល់ជនរួមជាតិទូទាំងប្រទេសនិងមិត្តភក្តិអន្តរជាតិ ជាពិ សេសគឺជំនាន់វ័យក្មេង ដើម្បីអោយមនុស្សគ្រប់រូបរៀនសូត្រ ដឹងគុណ ហើយធ្វើ ត្រាប់តាមពាក្យបណ្ដាំរបស់លោកប្រធានហូជីមិញ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖

“និយាយដល់លោកប្រធានហូជីមិញ យើងនិយាយប៉ុន្មានក៏មិនគ្រប់ទេ។ លោកប្រធានជាមនុស្សម្នាក់ដ៏មហិមារ តែសាមញ្ញ រាក់ទាក់ស្និទ្ធស្នាល គួរអោយ ស្រឡាញ់រាប់អានមែនទែន។ ខ្ញុំមានគោល បំណងថា កម្មាភិបាលនិងបុគ្គលិក គ្រប់រូបនៅទីនេះ ត្រូវតែរស់នៅនិងធ្វើការតាមគំរូរបស់លោកអ៊ុំ។ រៀនសូត្រតាម លោកអ៊ុំមិនមែនជាការរៀនទន្ទេញចាំ ឬរៀនដើម្បីនិយាយតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវ រៀនដោយបេះដូង ដោយខួរក្បាលរបស់ខ្លួន ដើម្បីបញ្ជូនបន្តទៀតទៅដល់ប្រជា ជន ហើយប្រែក្លាយទៅជាសកម្មភាពជាក់ស្ដែងនិងវិជ្ជមានសម្រាប់ប្រជាជន តាម សេចក្ដីប្រាថ្នារបស់លោកអ៊ុំ។ យើងត្រូវតែខិតខំប្រឹងប្រែងធ្វើត្រាប់តាមស្មារតី របស់លោកអ៊ុំជានិច្ច”៕