លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV) |
អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីភារកិច្ចកសាង ពង្រឹងបក្ស និងបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអាណត្តិខាងមុខ លោកអគ្គលេខា បក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា៖ “ខ្ញុំសូមគូសបញ្ជាក់ថា ការតស៊ូនេះនៅតែប្រឈមនឹងការលំបាកឧបសគ្គដ៏យូរអង្វែងដែរ។ ហើយការងារនាពេលកន្លងទៅត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងបន្តបានអនុវត្តដោយឥតឈប់ឈរ ហើយគ្មានតំបន់ហាមឃាត់នោះទេ។ យើងធ្វើមិនមែនសំដៅបង្ក្រាបនរណាម្នាក់នោះទេ ប៉ុន្តែនេះជាបញ្ហាមនុស្សសាស្ត្រ មនុស្សធម៌ ដូចដែលលោកប្រធានហូជីមិញធ្លាប់បាននិយាយថា កាប់មែកដែលដង្កូវស៊ីដើម្បីសង្គ្រោះដើមឈើ”៕

