![]() |
នាថ្ងៃទី៨ខែមករា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញប្រគល់អាំងស៊ឺងអាយុបក្ស ៦០ឆ្នាំជូនលោក Tran Duc Luong អតីតប្រធានរដ្ឋ វៀតណាម និងអាំងស៊ឺង អាយុបក្ស៤០ឆ្នាំជូនលោកស្រី Dang Thi Ngoc Thinh សមាជិកាមជ្ឈឹមបក្ស និងជាអនុប្រធានរដ្ឋវៀតណាម។
អាំងស៊ឺងអាយុបក្សនេះជារង្វាន់ដ៏ថ្លៃថ្នូរ ជាការកត់សម្គាល់របស់បក្សកុម្មុយនិស្ត វៀតណាមចំពោះរាល់ស្នាដៃនិងការលះបង់រួមវិភាគទានរបស់លោកអតីតប្រធានរដ្ឋ Tran Duc Luong និងលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh។ ក្នុងអាជីពនយោបាយរបស់ខ្លួន ទោះជាក្នុងឋានៈណាក៏ដោយ លោក Tran Duc Luong និងលោកស្រី Dang Thi Ngoc Thinh ជានិច្ចកាល ជាបក្ខជនគំរូម្នាក់ដ៏ស្មោះត្រង់ចំពោះបក្ស ចំពោះមាតុភូមិ បម្រើអស់ពីកម្លាំង កាយចិត្តបុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្សនិងប្រជាជាតិ សម្រេចភារកិច្ច ដែលត្រូវបានប្រគល់ជូន សក្តិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋនិង ប្រជាជន៕

