![]() |
ក្នុងបរិយាកាសដ៏អធិកអធមនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញអុជធូបទៀន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ អគ្គមគ្គុទេសជាទីគោរពស្រឡាញ់របស់ប្រជាជាតិវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Phu Trong បានសង្គត់ធ្ងន់ថា ចូលទស្សនាមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញមិនត្រឹមតែជាការទស្សនា ទេសចរណ៍ ប៉ុណ្ណោះទេ ថែមទាំងដើម្បីសិក្សារៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យកម្មាភិបាល និងបុគ្គលិកនៅមណ្ឌលកេរ្តិ៍ដំណែលនេះ ជានិច្ចកាលសាមគ្គីគ្នា ដើប្បីបំពេញការងារផងដែរ៕

