អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសទាំងបួន (រូបថត៖ TTXVN)


បន្ទាប់ពីពិធីជូនសារតាំង អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតទាំងបីរូប។ ថ្លែងមតិ នៅជំនួបនេះ លោក Nguyen Phu Trong បានសម្ដែងនូវជំនឿថា បណ្ដាឯក អគ្គរដ្ឋទូតជាមួយចំណេះដឹង បទពិសោធន៍និងមនោសញ្ចេតនាជាទីស្រឡាញ់ ចំពោះវៀតណាមនោះ នឹងសម្រេចយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជា មួយប្រទេសទាំងបីនេះ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីឯកអគ្គរដ្ឋ ទូតសម្រេចភារកិច្ចអោយបានល្អក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀតណាម៕