លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានស្នើអោយស្ថាប័ន សភានៃប្រទេសទាំងពិរបន្តសហការគ្នាក្នុងការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងនិងកម្មវិធីសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ សំដៅពង្រីកកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ សន្តិសុខការពារជាតិ អប់រំបណ្ដុះបណ្ដាល និងវិទ្យាសាស្ត្របច្ចេក វិទ្យា ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាននិងវេទិកាតំបន់និងអន្តរជាតិផ្សេងៗទៀតផង ។ លោក Nguyen Phu Trong ក៏បានអះអាងថា វៀតណាមនឹងសហប្រតិ បតិ្តការយ៉ាងស្អិតរមួតជាមួយអូស្ត្រាលីក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង CPTPP ព្រមទាំងសម្ដែងនូវគោលបំណងថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ ទំនងលើកាណាល់បក្សដ៏ល្អប្រសើរដែលមានស្រាប់ បង្កើតការតភ្ជាប់គ្នាដ៏រឹងមាំ ផ្នែកនយោបាយ ដើម្បីធ្វើជាមូលដ្ឋានជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ៕