អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញអុជធូបនៅវិមាន Kinh Thien ស្ថិតនៅក្នុងបរិវេណកេរ្តិ៍ដំណែលព្រះបរមរាជវាំងថាំងឡុង។ (រូបថត៖ TTXVN) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងគណៈប្រតិភូបាន អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធស្ដេច Ly Thai To នៃសម័យរាជវង្ស Ly ដែលបានសម្រេចចិត្ត បន្លាស់ទីរាជធានីមកថាំងឡុងកាលពីសរទៈរដូវឆ្នាំ១០១០។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមក៏បានសម្ដែងនូវការប្ដេជ្ញាចិត្ត ពង្រីកប្រពៃណីវប្បធម៌ វីរៈភាពនៃ ថាំងឡុង-ហាណូយ និងរាល់តម្លៃដ៏ថ្លៃថ្លារបស់ប្រជាជាតិ ដើម្បីពូនជ្រុំឲ្យផែនមហា សាមគ្គីជនជាតិទាំងមូលកាន់តែរឹងមាំ កសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង អារិយ្យធម៌ និងទំនើប ឆ្ពោះទៅគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអារិយ្យធម៌។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong រួមជា មួយថ្នាក់ដឹកនាំមជ្ឈឹមនិងទីក្រុងហាណូយបានចូលរួមដាំដើមឈើក្នុងមណ្ឌលកេរ្តិ៍ដំណែល។ (រូបថត៖ TTXVN) |


