អគ្គលេខាបក្សចិនលោក Xi Jinping អញ្ជើញទទួលជួបជាមួយបេសកជន ពិសេសរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong

លោក Hoang Binh Quan បានផ្ញើនូវសេចក្តីជូនពរនិងសាររបស់លោក Nguyen Phu Trong ក្នុងឱកាសដែលមហាសន្និបាតលើកទី១៩ របស់ចិនទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ និងលោក Xi Jinping បានជ្រើសតាំងជាអគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន អាណត្តិថ្មី។ លោក Hoang Binh Quan អះអាងថា បក្សនិងរដ្ឋវៀត ណាមជានិច្ចកាលគោរពការអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យជាមួយបក្សកុម្មុយនិស្តនិងរដ្ឋចិន។ លោកសង្កត់ធ្ងន់ថា វៀត ណាមគោរពនិងអប់អរសាទរ នូវដំណើរទស្សកិច្ចថ្នាក់រដ្ឋនៅវៀតណាមនិងចូលរួម សន្និសីទជាន់ខ្ពស់ APEC នាពេលខាងមុខរបស់អគ្គលេខាបក្ស លោក Xi Jinping ព្រមទាំងចាត់ទុកថា ដំណើទស្សនកិច្ចវៀតណាមលើកនេះរបស់លោកគឺពោរពេញ ទៅដោយអត្ថន័យ រួមចំណែកជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងវៀតណាម-ចិន។

រីឯខ្លួនវិញ លោក Xi Jinping បានសម្តែងថា បក្សកុម្មុយនិស្តចិននិងបុគ្គល លោកគឺគោរពនូវទំនាក់ទំនងជាមួយវៀតណាម និងមានបំណង បន្តជម្រុញទំនាក់ ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរឲ្យមានការបោះជំហានថ្មី និងគាំទ្រវៀតណាមរៀបចំប្រកបដោយជោគជ័យសន្និសីទជាន់ខ្ពស់ APEC ២០១៧៕