អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន អញ្ជើញជួបពិភាក្សាជាមួយ ប្រធានរដ្ឋសភា គុយបា លោក Esteban Lazo Hernánde

ក្នុងជំនួននេះ លោក Esteban Lazo Hernándes បានសង្កត់ធ្ងន់ លើទំនាក់ទំនង ពិសេសរវាងគុយបានិង វៀតណាម និង វាយតំលៃខ្ពស់ចំពោះសមិទ្ធផល និង បទពិសោធន៍ក្នុងការអភិវឌ្ឍរបស់វៀតណាមផងដែរ។

រីឯខ្លួនវិញ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថាវៀតណាម ជានិច្ចកាលប្រកៀកស្មាជាមួយ បក្ស និង ប្រជាជនគុយបាក្នុងបុព្វហេតុ ធ្វើបច្ចុប្បន្នភាពការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង ត្រៀមចែករំលែកបទពិសោធន៏របស់ វៀតណាមក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីផងដែរ។

លោក Nguyen Phu Trong បានគូសបញ្ជាក់ពីសារៈសំខាន់នៃការ ពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរ។ ហើយលោកក៏ស្នើថា ភាគីទាំងពីរគប្បីមានយន្តការ និងវិធានការជាក់ស្តែងនានាដើម្បីពង្រីកឲ្យបានពេញលេញនិងរឹងមាំថែមទៀតនូវឧត្តមភាពនិងសក្តានុភាពនៃប្រទេសនិមួយៗ ព្រមទាំង បំរើគោលដៅអភិវឌ្ឍន៍ ប្រទេសជាតិរៀងៗខ្លួននាពេលខាងមុខ។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង សិក្សានុសិស្សទាំងឡាយនៅសាកលវិទ្យាល័យ La Habana

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី ២៩ ខែមិនា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង សិក្សានុសិស្សទាំងឡាយ នៅសាកលវិទ្យាល័យ La Habana។
បន្ទាប់មក លោក Nguyen Phu Trong ក៏ទៅទស្សនាសាលាបឋមសិក្សា Vo Thi Thang ដែលជាសាលា មាននាមរបស់វីនារីវៀតណាមនៅខ័ណ្ឌ Play-gia រដ្ឋធានី La Habana ដែរ៕