អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ បារាំង

ដំណើរទស្សនកិច្ចនេះបានធ្វើឡើង ក្នុងឱកាសប្រទេសទាំងពីររំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត និង ៥ឆ្នាំនៃការបង្កើតភាពជា ដៃគូយុទ្ធសាស្រ្ត ជាពិសេស ក្នុងបរិបទដែលបារាំងនិងសហភាពអឺរ៉ុបកំពុងមាន ការផ្លាស់ប្តូរ ជាច្រើនផងដែរ។ ដំណើរទស្សនកិច្ចនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរវាយតំលៃចំពោះ ទំនាក់ទំនងក្នុងរយៈពេលកន្លងមកដើម្បីដើម្បីបង្កើនទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំងឲ្យកាន់តែស៊ីជម្រៅ ថែមទៀត ក្នុង សម័យកាលថ្មី៕