![]() |
នៅក្នុងពិធីធ្វើសច្ចាប្រណិធានចូល កាន់តំណែង អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា៖
“នៅចំពោះមុខទង់ជាតិដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិនិងអ្នក បោះឆ្នោតនៅក្នុងទូទាំងប្រទេស ខ្ញុំបាទ ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម សូមស្បថថា៖ ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន ចំពោះរដ្ឋធម្មនុញនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម។ ខិតខំប្រឹងប្រែង ដើម្បីសម្រេចភារកិច្ចដែលបក្សកុម្មុយនិស្តវៀតណាម រដ្ឋនិងប្រជាជនប្រគល់ជូន”។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong កើតនាថ្ងៃទី១៤ ខែ មេសា ឆ្នាំ១៩៤៤ នៅឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោកជា សមាជិកមជ្ឈឹមបក្សនីតិកាលទី៧ ៨ ៩ និង១០ ជាសមាជិកការិយាល័យនយោ បាយនីតិកាលទី៨ ៩ ១០ ១១ និង១២ និងជាសមាជិកសភានីតិកាលទី១១ ១២ ១៣ និង ១៤៕

