លោកអគ្គលេខាបក្ស Nguyen Phu Trong មានកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ ។ (រូបថត៖ VNA) |
លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តដាក់ ពង្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងសេដ្ឋកិច្ចឆ្លងដែន។ លោកបានស្នើឲ្យចិន បង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការអភិវឌ្ឍដោយតុល្យភាពជាង។ លើសពីនេះទៅទៀត ពន្លឿននីតិវិធីផ្ដល់អាជ្ញាប័ណ្ណនាំចូលជា ផ្លូវការដល់កសិផលមួយចំនួនដែលជាប្រៀបខ្លាំងរបស់វៀតណាម បង្កើនការវិនិយោគ លើគម្រោងធំៗ ដែលជាគំរូនៃកម្រិតអភិវឌ្ឍរបស់ចិន ព្រមទាំងសហការគ្នាដោះស្រាយ ការលំបាក ការជំពាក់ជំពិនមួយចំនួន ជំរុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយ ប្រជាជននៅគ្រប់ជាន់ថ្នាក់ក្រោមរូបភាពដ៏សម្បូរបែបផងដែរ។
(រូបថត៖ VNA) |
ជាការឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាក់ថា ចិនគោរពទំនាក់ទំនងជាអ្នកជិតខាងមិត្តភាពប្រពៃណីជាមួយវៀតណាម ហើយមាន បំណងនិងត្រៀមខ្លួនជាស្រេច រួមជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមបន្ត ពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរក្នុងដំណើរការកសាងលទ្ធិសង្គមនិយម។ លោក Xi Jinping យល់ស្រប លើការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ពង្រីកកិច្ចសហប្រតិ បត្តិការជាក់ស្ដែងលើបណ្ដាវិស័យ សម្របសម្រួលគ្នានៅតាមវេទិកាពហុភាគី ហើយ ដោះស្រាយបញ្ហានៅសមុទ្រឲ្យបានសមហេតុផល។ ក្រៅពីនោះលោកចាត់ទុកថាក្នុងបរបទនៃជម្ងឺរាតត្បាតកូវីដ ១៩ ភាគីទាំងពីរគួរតែរក្សាការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ក្រោមរូបភាពដ៏សមស្រប តាមនោះជំរុញការតភ្ជាប់ យុទ្ធសាស្ត្រ បង្កើតឡើងចំណុចលេចធ្លោថ្មីៗក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


