អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋសភាស្រីលង្កា លោក Karu Jayasuriya

នៅក្នុងពិធីនេះលោក Nguyen Phu Trong បានអះអាងថា ដំណើរទស្សនកិច្ចនៅ វៀតណាមរបស់ប្រធានរដ្ឋសភាស្រីលង្កាគឺមានអត្ថន័យសំខាន់ណាស់ រួមចំណែកធ្វើ ឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងស្រីលង្កានិង វៀតណាម។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល គោរពនូវ ទំនាក់ទំនងជាមួយគណៈបក្សនយោបាយនានារបស់ស្រីលង្កា គាំទ្រលើការដែលប្រ ទេសទាំងពីរបានបង្កើនទំនាក់ទំនងលើគ្រប់កាណាល់ ក្នុងនោះមានកាណាល់បក្ស រដ្ឋា ភិបាល រដ្ឋសភានិងកិច្ចការបរទេសផងដែរ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាស្រីលង្កា លោក Karu Jayasuriya បានចាត់ទុកថា ភាគីទាំងពីរនៅមានសក្កានុភាពជាច្រើនសម្រាប់សហប្រតិ បត្តិការ ជាពិសេសលើ វិស័យទេសចរណ៍ អាកាសចរណ៍ ជួបប្រាស្រ័យ ប្រ ជាជន វប្បធម៌ព្រះពុទ្ធ។ ជាពិសេស ស្រីលង្កាមានបំណងចង់ឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជម្រុញឲ្យបានខ្លាំងក្លាថែមទៀត ទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើរ ដើម្បីផលប្រយោជន៍របស់ប្រជា ជននៃប្រទេសទាំងពីរ៕