ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ ទិវាកំណើតរបស់លោក Nguyen Duc Canh ជាអគ្គមគ្គុទេសមួយរូបក្នុងចំណោមអគ្គមគ្គុទេសគំរូនៃជំនាន់មុនៗរបស់បក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី២ កុម្ភៈ ឆ្នាំ១៩០៨ ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៨) នោះ នារសៀលថ្ងៃទី១ កុម្ភៈ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅអុជធូប ដាក់កម្រង់ផ្កានៅមណ្ឌលគោរពវិញ្ញាណក្ខ័ន្ធលោក Nguyen Duc Canh នៅស្រុក Thai Thuy ខេត្ត Thai Binh ភាគខាងជើងវៀតណាម។
![]() |
ជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សនិងថ្នាក់ដឹកនាំស្នូលខេត្ត Thai Binh នោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសំដែងជំនឿជាក់ថា នាពេលខាងមុខ បក្សភាគនិងប្រជាជនខេត្ត Thai Binh បន្តពង្រីកនូវប្រពៃណីប្រវតិ្តសាស្ត្រនិងវប្បធម៌ បំផុសឡើងសក្ដានុពលនិងឧត្តមភាពនៃតំបន់ បន្តឈានទៅមុខយ៉ាងខ្លាំងក្លាថែមទៀត។
“ខ្ញុំមានបំណងថា នាពេលខាងមុខ ខេត្ត Thai Binh បន្តពង្រីកនូវប្រពៃណីបដិវត្តន៍ ឆ្លៀតយកឲ្យបានល្អនូវឧត្តមភាពនិងសក្ដានុពលដើម្បីអភិវឌ្ឍន៍។ ពីខេត្តកសិកម្មក្រីក្រមួយ ប៉ុន្តែដោយមានកម្លាំងមហាសាមគ្គី កម្លាំងពីប្រពៃណីនិងវប្បធម៌នោះ ខេត្ត Thai Binh បានឈានទៅមុខអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាពេលខាងមុខ ខេត្តចាំបាច់ត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍឧស្សាហកម្មកែឆ្នៃដោយអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ដើម្បីបម្រើការនាំចេញ”។
នៅស្រុក Tien Hai អគ្គលេខាបក្សលោក Nguyen Phu Trong បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ចំពោះវីរៈអ្នកម្ដាយមួយចំនួនក្នុងតំបន់៕

