ប៉ូលីសអ៊ីរ៉ាក់យាមនៅទីក្រុង Muqdadiyah, Diyala ។ (រូបថត: AFP / TTXVN)

អ្នកនាំពាក្យបញ្ជាកាដ្ឋានបណ្ដាយុទ្ធនាការរួមអ៊ីរ៉ាក់ ឧត្តមសេនីយ៍ Yahya Rasoul បានឲ្យដឹងថា យុទ្ធនាការខាងលើគឺសំដៅវាយប្រហារលើក្រុម IS នៅតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយនៅតាមខេត្ត Salahudin, Nineveh និង Anbar។ បន្ទាប់មក កងកម្លាំងសន្តិសុខនឹងទៅកាន់ប៉េកខាងលិច ដើម្បីទៅកាន់ព្រំដែនស៊ីរី។ ដោយទទួលបានការគាំទ្រពីកងកម្លាំងយោធា Hashd Shaabi នោះ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ត្រូវបានដាក់ពង្រាយនៅ វាលខ្សាច់អស់រយៈពេលជាច្រើនខែមកហើយ សំដៅធានាសន្តិសុខសម្រាប់តំបន់ព្រំដែនជាមួយស៊ីរី ផងដែរ៕