![]() |
ក្នុងជំនួបនេះ រដ្ឋមន្ត្រី២រូបនេះបានអំពាវនាវឲ្យមានការពង្រីកនិងជម្រុញកិច្ចសហប្រតិ បត្តិការទ្វេភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរគ្នាអំពីកិច្ចសន្ទនាចតុភាគីរវាង អ៊ីរ៉ង់ រុស្ស៊ី អ៊ីរ៉ាក់ និង ស៊ីរី។ លោក Hayali បានអះអាងថានឹងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តរាល់កិច្ច ព្រមព្រៀងនិងសន្ធិសញ្ញានានាដែលថ្នាក់ដឹកនាំកងទ័ពជាន់ខ្ពស់នៃប្រទេសទាំង ពីរបានចុះហត្ថលេខាក្នុងរយៈពេលកន្លងទៅនោះ ។ ក្រៅពីនេះ លោក Hayali ក៏បានថ្លែងអំណរគុណ ចំពោះភាគី អ៊ីរ៉ង់ អំពីកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមភារវកម្មនៃ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ផងដែរ៕

