ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហូឡង់ លោក Stef Blok នៅទីក្រុងតេអេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានលើកច្បាស់ថាគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់គឺផ្អែកទៅលើកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈស្ថាបនា ជាមួយប្រទេសដទៃទៀត ជាពិសេសគឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU។ រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងការបរទេសហូឡង់ លោក Stef Blok បានអះអាងថាប្រទេសហូឡង់នឹងខិតខំប្រឹងប្រែងគាំទ្រចំពោះការថែរក្សាកិច្ចព្រមព្រៀង JCPOA ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការសន្ទនានេះដោយចាត់ទុកថានេះជាវិធានការមួយ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ផងដែរ ៕