ទីភ្នាក់ងារសារព័ត៌មាន IRNA បានអះអាងថា អ៊ីរ៉ង់បដិសេធមិនចូលរួមក្នុងការចរចានោះទេ ដោយសារតែសហរដ្ឋអាមេរិកនៅតែបន្តធ្វើការទាមទារហួសហេតុនិងមិនប្រាកដនិយម ដោយផ្លាស់ប្តូរទស្សនៈជាបន្តបន្ទាប់ និងចេញសេចក្តី ប្រកាសនាស់គ្នា។ ទីក្រុងតេអេរ៉ង់ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបដិសេធមិនដកការអនុម័តលើកំពង់ផែអ៊ីរ៉ង់ ដោយចាត់នេះ ជាការរំលោភលើបទឈប់បាញ់។
មិនត្រឹមតែអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែប៉ាគីស្ថាន ដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចចរចាជុំថ្មី មិនទាន់បានបញ្ជាក់ពីកិច្ចចរចាណាមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ ដូចដែលបានប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយទេ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា លោកទើបបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដោយបញ្ជាក់ថា ទីក្រុងអ៊ីស្លាម៉ាបាដកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញដំណោះស្រាយការទូត ប៉ុន្តែមិនបានលើកឡើងពីកាលបរិច្ឆេទសម្រាប់កិច្ចចរចាថ្មីនោះទេ៕
