![]() |
(VOVworld) - នាថ្ងៃទី ១៣ កុម្ភៈ នៅរដ្ឋធានី Tehran អ៊ីរ៉ង់និងចលនា Houthi Ansurullah បានរៀបចំការចរចាអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅយេម៉ែន។ តំណាងនៃភាគីទាំងពីរគឺឧបការីពិសេសទទួលបន្ទុកបញ្ហានយោបាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Jeberi Ansari និងអ្នកនាំពាក្យរបស់ចលនា Houthi លោក Mohammad Abdulsalam បានបូកសរុបស្ថានភាពនយោបាយនិង ជំលោះនាពេលថ្មីៗនេះនៅយេម៉ែន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបអនុវត្ត ការជួយឧបត្ថម្ភមនុស្សធម៌សំរាប់ប្រជាជនយេម៉ែន ផងដែរ៕

