ទិដ្ឋភាពនៅជំនួបចរចាអំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយ៉ែន របស់អូទ្រីស កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA) |
អញ្ជើញចូលរួមជំនួបចរចាមានវត្តមានតំណាងរបស់អ៊ីរ៉ង់ បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ីនិងចិន។ ក្រៅពីនោះ ក៏មានជំនួបចរចាដោយប្រយោលរវាងអ៊ីរ៉ង់និង អាមេរិកផង ដោយសារតែតេអេរ៉ង់បានបសិសេធជំនួបចរចាដោយផ្ទាល់ជាមួយវ៉ាស៊ីន តោណ។
នាថ្ងៃដដែល អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា តេអេរ៉ង់មានភាពម៉ឺងម៉ាត់ក្នុងការចរចា ព្រមទាំងសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹង បន្តចរចាដោយឈរលើទស្សនៈផ្ទាល់ខ្លួនកាលពីមុន៕

