បំពង់បង្ហូរប្រេងនៅទីក្រុង Kirkuk របស់អ៊ីរ៉ាក់ (រូបថត៖ AFP/ TTXVN)

ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៩ ធ្នូ រដ្ឋមន្រ្តីលោក Luaibi សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ពោលខាងលើ នឹងអនុញ្ញាត្តិឲ្យអ៊ីរ៉ង់ដឹកជញ្ជូន “មាសខ្មៅ” ទៅកំពង់ផែនៅប៉ែក ខាងត្បូងអ៊ីរ៉ាក់។ ជាថ្នូរអ៊ីរ៉ង់នឹង ទទួល បានប្រភេទប្រេងជាមួយលក្ខណៈនិង បរិមាណស្រដៀងគ្នាពី Kirkuk។ នៅពេលកិច្ចព្រមព្រៀងពោល ខាងលើចូលជា ធរមាន អ៊ីរ៉ាក់នឹងតភ្ជាប់ឡើងវិញជាផ្លូវ ការនូវការ ជួញដូរប្រេងឆៅ Kirkuk ដែល ត្រូវផ្អាកចាប់ពីពេលកងកម្លាំងអ៊ីរ៉ាក់ដណ្ដើមយកវិញនូវការកាន់កាប់ តំបន់ ដែនដី ជាច្រើនពីកងកម្លាំងជន Kurd កាលពីខែតុលាកន្លងទៅ៕