![]() |
លោក Ashena បានលើកច្បាស់ថា ទី១គឺអ៊ីរ៉ង់មិនអនុញ្ញាតឱ្យសង្គ្រាមកើតឡើងនៅក្នុងតំបន់ ហើយទីពីរប្រទេសនេះនឹងមិនទទួលយកការសម្ពាធពីបទដាក់ទណ្ឌកម្មនានានោះទេ។ នាថ្ងៃដដែលនោះ លោក Rouhani បានបដិសេដលទ្ធភាពនៃការចរចារជាមួយអាមេរិកក្នុងស្ថានភាពដូចនាបច្ចុប្បន្ននេះ។ ថ្នាក់មេដឹកនាំ អ៊ីរ៉ង់រូបនេះបានអះអាងទោះបីជាមានការគាំទ្រចំពោះវិធានការការទូតសំដៅដោះស្រាយបញ្ហាជំលោះនេះក៏ដោយ ក៏ប៉ុន្តែលោកបានប្រឆាំងជំទាស់នឹងកិច្ចចរចាណាមួយជាមួយអាមេរិកនាពេលបច្ចុប្បន្ននេះផងដែរ។ លោក Rouhani បន្តទៀតថា ស្ថានភាពនាបច្ចុប្បន្ននេះ "មិនសមស្របទាំងស្រុងសម្រាប់ការធ្វើកិច្ចចរចានោះឡើយ" ហើយប្រជាជនអ៊ីរ៉ង់គប្បីរួបរួមសាមគ្គីគ្នា ដើម្បីជំនះពុះពារលើបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកផងដែរ៕

