![]() |
នាយកស្ថាប័នស៊ើបអង្កេតគ្រោះថ្នាក់នៃអង្គការអាកាសចរណ៍អ៊ីរ៉ង់លោក Hassan Rezaeefar បានលើកច្បាស់តាមសំណើរបស់អ៊ុយក្រែនថា ប្រអប់ខ្មៅនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។
នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានព្រមានចំពោះរាល់ការប៉ុនប៉ងធ្វើនយោបាយបនីយកម្មនូវករណីយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលបានបាញ់ទម្លាក់កាលពីថ្ងៃទី ៨ ខែមករានៅជាយទីក្រុងតេហេរ៉ង់ ។ លោក Mohammad Javad Zarif បានចាត់ទុកថាត្រូវការជៀសវាងពីធ្វើនយោបាយបនីយកម្មនូវសោកនាដកម្មនេះ ហើយគួរតែផ្តោតការយកចិត្តទុកដាក់ចំពោះគ្រួសារនៃជនរងគ្រោះគឺបានល្អជាងនេះដែរ៕

