![]() |
ប្រសិនបើសេចក្តីប្រកាសពោលខាងលើនេះរបស់លោក Ali Akbar Salehi ត្រូវបានផ្ទៀងផ្ទាត់ពិតប្រាកដ ប្រការនេះមានន័យថាប្រទេសឈូងសមុទ្រនេះបាន ផលិតអ៊ុយរ៉ានីញ៉ូមចម្រើនដែលច្រើនជាងកាលពីមុននោះ ហើយក៏លើសពីដែនកំណត់នៃកិច្ចព្រមព្រៀងផងដែរ។ កាលពីដើមខែកក្កដាឆ្នាំ ២០១៩ ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាបានផលិតអ៊ុយរ៉ានីញ៉ូមចម្រើនដែលលើសពីដែនកំណត់ចំនួន ៣០០ គីឡូក្រាម។ បន្ទាប់មក បញ្ហានេះត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA)ផងដែរ៕

