នេះបើតាមការថ្លែងរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ IAEA លោក Kazem Gharibabadi បន្ទាប់ពីអគ្គនាយក IAEA លោក Rafael Grossi កាលពីថ្ងៃទី១៧ ខែធ្នូ បានលើកឡើងលទ្ធផលធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (ដែលមានឈ្មោះពេញគឺផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ - JCPOA) រស់ឡើងវិញ ក្រោមអាជ្ញាធររបស់ប្រធានាធិបតីថ្មីរបស់អាមេរិកលោក Joe Biden។ តាមមន្ត្រី IAEA បានឲ្យដឹងថា មានការរំលោភបំពានជាច្រើនទៅលើ JCPOA ហេតុដូច្នេះ ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនេះរស់ឡើងវិញ គឺទាមទារឲ្យមានមាត្រា កិច្ចព្រមព្រៀង ឬឯកសារយោងណាមួយ ដែលបានចែងយ៉ាងច្បាស់លាស់នូវអ្វីៗដែលភាគីនានាអនុវត្ត៕