ការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះសំណើ ៥ ចំណុចរបស់អ៊ីរ៉ង់ ក៏មាន ៥ ចំណុចផងដែរ ជាក់ស្ដែងគឺ៖ មិនសងសំណងសង្គ្រាមឬការខូចខាតដល់អ៊ីរ៉ង់ទេ; អ៊ីរ៉ង់ត្រូវតែប្រគល់អ៊ុយរ៉ាញ៉ូមដែលបានចម្រើនដល់កម្រិតខ្ពស់ ទៅឱ្យសហរដ្ឋអាមេរិក; មានរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការ; ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវគេបង្កកនឹងត្រូវបានដោះលែងមិនលើសពី ២៥%; ការឈប់បាញ់ត្រូវតែអនុវត្តន៍ជាលក្ខខណ្ឌសម្រាប់ការចរចា។
មុននោះ អ៊ីរ៉ង់បានដាក់ចេញនូវសំណើសន្តិភាព ៥ ចំណុច រួមមាន៖ បញ្ចប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិទាំងអស់ ជាពិសេសនៅលីបង់; ដកទណ្ឌកម្មទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់។ ដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់អ៊ីរ៉ង់; សងសំណងនិងការខូចខាតពីសង្គ្រាម; ទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស។
អ៊ីរ៉ង់អះអាងថា ការទាមទារថ្មីរបស់សហរដ្ឋអាមេរិកគឺមិនអាចទទួលយកបានទេ ជាពិសេសការមិនសន្យាបញ្ចប់ជម្លោះប្រឆាំងនឹងអ៊ីរ៉ង់៕
