![]() |
រដ្ឋមន្ត្រីការបរទេសលោក Zarifបានសង្កត់ធ្ងន់ថាអ៊ីរ៉ង់គ្មានលក្ខខ័ណ្ឌចម្បង ហើយប្រការដែលតេអេរ៉ង់ត្រូវការនោះគឺការគោរពគ្នាទៅវិញទៅមក។ លោកបានឲ្យដឹងថារដ្ឋអំណាចលោកប្រធានាធិបតីអាមេរិក Donald Trump អាចជំរុញការសន្ទនា ដោយគោរពតាមការព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានអ៊ីរ៉ង់ចុះហត្ថលេខាជាមួយ P5 + 1 នាឆ្នាំ២០១៥ ក៏ដូចជាបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ជាប្រការដែល វ៉ាស៊ីនតោនជានិច្ចកាលចាត់ទុកថាជាការប្រតិបត្តិស្របច្បាប់៕
អ្នកការទូតជួរមុខអ៊ីរ៉ង់បានបញ្ជាក់ថា ការដែលវ៉ាស៊ីនតោន ដកខ្លួនចេញពីការព្រមព្រៀងនុយក្លេអ៊ែរភ្លាមៗ ដែលជាលទ្ធផលនៃការចរចាជាងពីរឆ្នាំ បានធ្វើឲ្យមានមន្ទិលសង្ស័យចំពោះយថាទស្សន៍អាមេរិកអនុវត្តន៍ការព្រមព្រៀងអន្តរជាតិផ្សេងៗទៀតផងដែរ៕

