![]() |
នៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលអ៊ីរ៉ង់ លោក Hassan Rouhani បានលើកច្បាស់ថាប្រសិនបើដំណាក់កាលទី ២ បានកន្លងផុតទៅដោយគ្មានលទ្ធផលណាមួយ នោះទីក្រុងតេអេរ៉ង់នឹងឈានដល់ដំណាក់កាលទី ៣ ហើយនឹងព្យារពេល ៦០ ថ្ងៃថែមទៀតសម្រាប់ភាគីនានា អាចរកដំណោះស្រាយឲ្យបាបសមស្រប ត្រឹមត្រូវ និងមានតុល្យភាព សំដៅដោះស្រាយបញ្ហាទាំងនេះផងដែរ។ លោក Hassan Rouhani ក៏បានសង្កត់ធ្ងន់ថាប្រទេសនេះនៅតែប្តេជ្ញាអនុវត្តតាម JCPOA ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាផងដែរ៕

