សាកសពរបស់លោក Ebrahim Raisi នឹងត្រូវបញ្ចុះនៅទីសក្ការៈបូជា Imam Reza Muslim ក្នុងទីក្រុង Mashhad ដែលជាស្រុកកំណើតរបស់លោក។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei បានធ្វើពិធីបួងសួង លោក Ebrahim Raisi ក្នុងទីក្រុង Tehran កាលពីល្ងាចថ្ងៃទី ២១ ឧសភា មុនពេលធ្វើពិធីដែលពាក់ព័ន្ធផ្សេងទៀត។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានទទួលមរណភាពកាលពីថ្ងៃទី ១៩ ឧសភា ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei បានប្រកាសកាន់ទុក្ខជាតិរយៈពេលប្រាំថ្ងៃ ដើម្បីរំលឹកដល់ប្រធានាធិបតី Ebrahim Raisi៕