រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif

ថ្លែងមតិក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី៨ខែសីហា លោក Zarif បានសង្កត់ធ្ងន់ថា អាមេរិកមិនដែលធ្វើសកម្មភាពដោយស្មោះសរទេហើយ សេចក្តីសម្រេចនិងពាក្យសំដីរបស់ប្រធានាធិបតីលោក Donald Trump ដែល អំពាវនាវអ៊ីរ៉ង់ពិភាក្សា គឺត្រឹមតែជាកលល្បិចនៃការឃោសនាតែប៉ុណ្ណោះ។ លោក Zarif បានអះអាងថា លោក Donald Trump មិនយកចិត្តទុកដាក់ ដល់ប្រជាជន អ៊ីរ៉ង់ ឬកាតព្វកិច្ចអន្តរជាតិរបស់អាមេរិកហើយ លោកក៏ចោត ប្រកាន់លោក Donald Trump ដែលបានអនុម័តតាមរយៈការ ទាក់ទងអមិត្ត ជាមួយអ៊ីរ៉ង់ ខណៈពេលដែលមានវិធានការដាក់ទណ្ឌកម្មនានា៕