អ៊ីរ៉ង់អះអាងបន្តរក្សាវត្តមានយោធានៅប្រទេសស៊ីរីដោយមិនអើពើសម្ពាធពីអាមេរិក

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានដក ស្រង់ ពាក្យរបស់ លោក Alinejad ថា៖«ការដែលទីប្រឹក្សាប្រទេសអ៊ីរ៉ង់នៅតែមានវត្តមាន នៅស៊ីរីគឺជាផ្នែកមួយក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិ ការយោធារវាង ទីក្រុង Tehran និងទីក្រុង Damascus »។ យោងតាមលោក Alinejad កិច្ចព្រមព្រៀង រវាងទីក្រុងTehran និងទីក្រុង Damascus ក៏បានសង្កត់ធ្ងន់អំពីសារៈ សំខាន់នៃ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ស៊ីរីផងដែរ៕