![]() |
នាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានអះអាងថា អ៊ីរ៉ង់មិនចង់ប្រឈមមុខជាមួយអង់គ្លេស ដែលទាក់ទងនឹងការចាប់ឃុំនាវាឡើយ។ សេចក្តីប្រកាសរបស់ប្រមុខការទូតអ៊ីរ៉ង់ត្រូវបញ្ជូនទៅកាន់លោក Boris Johnson - ជាបុគ្គលដែលត្រូវបានចាត់ទុកថានឹងក្លាយទៅជាថ្នាក់ដឹកនាំគណបក្សអភិរក្សនាថ្ងៃទី ២៣ ខែកក្កដា ហើយថែមទាំងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសជំនួសលោកស្រី Theresa May នាថ្ងៃទី ២៤ ខែកក្កដាទៀតផង។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅ Managua (Nicaragua) នោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានលើកឡើងយ៉ាងច្បាស់ថា "ប្រការសំខាន់សម្រាប់លោក Boris Johnson នៅពេលចូលអាគារលេខ ១០ នៃវិថី Downing គឺ ត្រូវយល់ថា អ៊ីរ៉ង់ មិនចង់ប្រឈមមុខគ្នាឡើយ ពោលគឺ អ៊ីរ៉ង់មានបំណងចង់ប្រក្រតីភាពទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក "៕

