![]() |
លោក Zarif បានសង្កត់ធ្ងន់ថាបណ្តាប្រទេសអ៊ឺរ៉ុបកំពុង អនុវត្តន៍យ៉ាងយឺតយ៉ាវនូវការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្នោះជាផ្លូវការថាផែនការធ្វើសម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។ លោកបានប្រកាសថា តេអេរ៉ង់នឹងមិនទន្ទឹងរង់ចាំអឺរ៉ុបឡើយ លើកលែងតែ EU បានចាត់វិធានការជាក់ស្ដែង។ លើសពីនេះទៀត លោកក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានជម្រើសជាច្រើនដើម្បីទប់ទល់នឹងការការដែលអាមេរិកដកខ្លួនចេញពី JCPOA ហើយនឹងពិចារណាលើជម្រើសទាំងនេះដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន។
នាបច្ចុប្បន្នអ៊ីរ៉ង់បានពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្ររបស់ EU ក្រោយពីអាមេរិកដកខ្លួនចេញពី JCPOA ក៏ដូចជារាល់ការសន្យារបស់អឺរ៉ុប ដើម្បីធានាផលប្រយោជន៍របស់ អ៊ីរ៉ង់ តាមកិច្ចព្រមព្រៀងនេះផងដែរ៕

