![]() |
ថ្លែងមតិក្នុងជំនួបជាមួយ លោក Alistair Burt រដ្ឋលេខាធិការទទួលបន្ទុកតំបន់មជ្ឈិមបូព៌ារបស់អង់គ្លេស លោក Kharazi បានសង្កត់ធ្ងន់ថា ការដែលទីក្រុង វ៉ាស៊ីនតោនដាក់ទណ្ឌកម្មឡើងវិញនិងដាក់សម្ពាធនេះ រួមជាមួយនឹងការដែលអឺរ៉ុបកង្វះ សកម្មភាពភ្លាមៗ សំដៅគោរពពាក្យសន្យាតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរផងដែរ។
រីឯខ្លួនវិញ លោក Burt បានឲ្យដឹងថាប្រទេសអង់គ្លេសកំពុងស្វែងរកយន្តការ របស់អឺរ៉ុបដើម្បីជួយឲ្យកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ ហើយលោកក៏បានអះអាងថាអង់គ្លេសកំពុងខិតខំប្រឹងប្រែងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ ជាមួយអ៊ីរ៉ងផងដែរ៕

