នាយកអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami។ (រូបថត៖IRNA/TTXVN) |
សេចក្ដីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងនៅក្នុងបរិបទកាលពីថ្ងៃទី២២ ខែ វិច្ឆិកាកន្លងទៅ AEOI បានប្រកាសចាប់ផ្តើមការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៦០% នៅរោងចក្រ នុយក្លេអ៊ែរ Fordow ក្រោមដី ដែលជាផ្នែកមួយនៃវិធានការឆ្លើយ តបទៅនឹងសកម្មភាពរបស់ IAEA នាពេលថ្មីៗនេះ ដែលបានអនុម័តលើសេចក្ដី សម្រេចចិត្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ នាថ្ងៃដដែល អង់គ្លេស បារាំង និងអាល្លឺម៉ង់បាន ចេញសេចក្តីថ្លែងការណ៍រួម ដែលបង្ហាញពីការព្រួយបារម្ភចំពោះកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ខណៈដែលសេតវិមានក៏បានសម្តែងការព្រួយបារម្ភចំពោះការបោះជំហានលើក កម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕

