យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាន​ឲ្យដឹងថា ទីក្រុងតេអេរ៉ង់ក៏បានទាមទារឱ្យសហរដ្ឋអាមេរិកលុបចោល​ទណ្ឌកម្ម ដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ទាំងអស់ដែលត្រូវបាន​បង្កកនៅបរទេស និងបញ្ចប់ការបិទផ្លូវសមុទ្រប្រឆាំងនឹងប្រទេសនេះ។ នេះជាលើកដំបូងដែលអ៊ីរ៉ង់បានបង្ហាញជាសាធារណៈនូវចំណុចសំខាន់ៗនៃសំណើថ្មីទៅកាន់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជឿជាក់ថា ការទាមទារទាំងនេះមិនខុសគ្នាច្រើនពីសំណើមុនដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធកាលពីសប្តាហ៍មុន។

ប្រភព​ព័ត៌មាន​មួ​យ​នៅប៉ាគីស្ថានបានបញ្ជាក់ថា ប្រទេសនេះកំពុងដើរតួជា​អ្នកសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ជូនសំណើថ្មីរបស់ទីក្រុងតេអេរ៉ង់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណាក៏ដោយ ប្រភពនេះបានបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងផ្លាស់ប្តូរតម្រូវការចរចារបស់ខ្លួនជាបន្តបន្ទាប់ ខណៈពេលដែល «ពេលវេលា​មិន​នៅច្រើនទេ»៕​